Ruth copy 1
គ្រីសមានការអាក់អន់ចិត្ត នៅពេលដែលម្តាយរបស់គាត់សុំឱ្យគាត់បោះបង់ចោលផែនការរីករាយរបស់គាត់សម្រាប់ចុងសប្តាហ៍ ដើម្បីគាត់អាចទៅជួយម្ដាយមីងរបស់គាត់។ តើអ្នកណាទៅ ដែលចង់ធ្វើរឿងបែបនេះ? សៀវភៅវិសេសនាំគ្រីស ចយ និងគីស្មូ ទៅភូមិបេថ្លេហិមពីបុរាណ។ ពួកគេជួបស្ត្រីមេម៉ាយវ័យក្មេងម្នាក់ឈ្មោះ នាងរស់ ដែលលះបង់គ្រួសារ និងស្រុកកំណើត ដើម្បីបម្រើម្តាយក្មេក គឺនាងន៉ាអូមី។ កុមាររៀនពីព្រះពរនិងរង្វាន់ នៃការបម្រើដោយស្មោះត្រង់។
មេរៀនទី ១៖ លើកតម្កើងព្រះជាម្ចាស់
សេចក្ដីពិតវិសេស៖ខ្ញុំត្រូវស្មោះត្រង់ហើយចិត្តល្អ។
ខគម្ពីរវិសេស៖តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្ដាយ នឹងវិលទៅវិញ លែងតាមអ្នកម្ដាយនោះឡើយ។ ដ្បិតកន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្ដាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ។ សាសន៍របស់អ្នកម្ដាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ។នាងរស់ ១:១៦
មេរៀនទី ២ ៖ ព្រះជាម្ចាស់ប្រទានដល់យើង គ្រប់អ្វីៗដែលយើងត្រូវការ
សេចក្តីពិតវិសេស៖ព្រះជាម្ចាស់ជាអ្នកផ្គង់ផ្គង់ដល់ខ្ញុំ។
ខគម្ពីរវិសេស៖«ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ»។ ទំនុកតម្កើង ៣៤:៩
មេរៀនទី ៣: ព្រះជាម្ចាស់ប្រោសលោះខ្ញុំ
សេចក្តីពិតវិសេស៖ព្រះជាម្ចាស់ប្រោសលោះខ្ញុំ។
ខគម្ពីរវិសេស៖«ទ្រង់ក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅ ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្ដាករុណា បំពាក់ជាមកុដឲ្យឯងវិញ»ទំនុកតម្កើង ១០៣:៤