Ruth copy 1

គ្រីសមានការអាក់អន់ចិត្ត នៅពេលដែលម្តាយរបស់គាត់សុំឱ្យគាត់បោះបង់ចោលផែនការរីករាយរបស់គាត់សម្រាប់ចុងសប្តាហ៍ ដើម្បីគាត់អាចទៅជួយ​ម្ដាយមីងរបស់គាត់។ តើអ្នកណាទៅ ដែលចង់ធ្វើរឿងបែបនេះ? សៀវភៅវិសេសនាំគ្រីស ចយ និងគីស្មូ ទៅភូមិបេថ្លេហិមពីបុរាណ។ ពួកគេជួបស្ត្រីមេម៉ាយវ័យក្មេងម្នាក់ឈ្មោះ​ នាងរស់ ដែលលះបង់គ្រួសារ និងស្រុកកំណើត ដើម្បីបម្រើម្តាយក្មេក គឺនាងន៉ាអូមី។ កុមាររៀនពីព្រះពរនិងរង្វាន់ នៃការបម្រើដោយស្មោះត្រង់។

មេរៀនទី ១៖ លើក​តម្កើងព្រះជាម្ចាស់

សេច​ក្ដី​ពិត​វិសេស៖ខ្ញុំត្រូវស្មោះត្រង់ហើយចិត្តល្អ។

ខគម្ពីរវិសេស៖តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្ដាយ នឹង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្ដាយ​នោះ​ឡើយ។ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ។ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។នាងរស់ ១:១៦

មេរៀនទី ២ ៖ ព្រះជាម្ចាស់ប្រទានដល់យើង គ្រប់​អ្វីៗដែលយើងត្រូវការ

សេចក្តី​ពិតវិសេស៖ព្រះជាម្ចាស់ជាអ្នកផ្គង់​ផ្គង់ដល់ខ្ញុំ។

ខគម្ពីរ​វិសេស៖«ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ»។ ទំនុកតម្កើង ៣៤:៩

មេរៀនទី ៣: ព្រះជាម្ចាស់ប្រោស​លោះខ្ញុំ

សេចក្តី​ពិតវិសេស៖ព្រះជាម្ចាស់ប្រោសលោះខ្ញុំ។

ខគម្ពីរ​វិសេស៖«ទ្រង់ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្ដៅ ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្ដា​ករុណា បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ»ទំនុកតម្កើង ១០៣:៤