Isaac and Rebekah copy 1
Discover that following God’s plan is always best.
គ្រីសពិតជាចង់ប្រមូលផ្តុំគំនិតច្នៃប្រឌិតថ្មីរបស់ឪពុកគាត់ណាស់ ដោយគាត់នឹងមិនដើរតាមការណែនាំទេ ហើយនោះជាពេលដែលមានបញ្ហាខុសប្រក្រតី។ សៀវភៅវិសេសនាំគ្រីស ចយ និងគីស្មូទៅក្រុងហេប្រុនបុរាណ។ នៅទីនោះ អ័ប្រាហាំប្រាប់អេលីស៊ើរដែលជាអ្នកបម្រើរបស់គាត់អំពីរបៀបរកប្រពន្ធឲ្យ កូនប្រុសអ៊ីសាក។ ធ្វើជាសាក្សីបញ្ជាក់អំពីរបៀបដែលអេលាស៊ើរធ្វើដំណើរទៅកាន់ទឹកដីដ៏ឆ្ងាយហើយរកឃើញស្ត្រីត្រឹមត្រូវ - រេបិកា - តាមរយៈការស្តាប់បង្គាប់ និងការអធិស្ឋាន។ កុមារយល់ថាការធ្វើតាមផែនការរបស់ព្រះតែងតែល្អបំផុត។
មេរៀនទី១៖ ព្រះប្រទានប្រាជ្ញា
សេចក្តីពិតវិសេស៖ព្រះជាម្ចាស់នឹងប្រទានប្រាជ្ញាដល់ខ្ញុំ។
ខគម្ពីរវិសេស៖«ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។សុភាសិត ៣:៦ (អិនអិលធី)
មេរៀនទី២៖ ការប្រឆាំងសេចក្តីល្បួង
សេចក្តីពិតវិសេស៖ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់ខ្ញុំ។
ខគម្ពីរវិសេស៖«ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំបានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត! » ទំនុកដំកើង ១១៦:២ (អិនអិលធី)
មេរៀនទី៣៖ ការស្តាប់បង្គាប់ដើម្បីព្រះពរ
សេចក្តីពិតវិសេស៖ការស្តាប់បង្គាប់នាំទៅកាន់ព្រះពរ។
ខគម្ពីរវិសេស៖ចូរដើរលើផ្លូវដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានបង្គាប់ អោយអ្នកដើរតាម។ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ។ ចោទិយកថា ៥:៣៣ ក (អិនអិលធី)