Nehemiah copy 1
Find courage to overcome every challenge.
គ្រីសត្រូវបង្ហាត់បង្រៀនក្មេងរបុិលរប៉ូចមួយចំនួន ប៉ុន្តែតើគាត់អាចជួយពួកគេយ៉ាងម៉េចប្រសិនបើពួកគេសើចចំអកគាត់? សៀវភៅវិសេសនាំគ្រីស ចយ និងហ្គីហ្សូមទៅជួបនេហេមា។ ទីបន្ទាល់អំពីផែនការដ៏មាំមួនរបស់គាត់ដើម្បីសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ទោះបីមនុស្សអាក្រក់ចំអកមើលងាយគាត់ហើយគ្រោងនឹងសម្លាប់គាត់ក៏ដោយ! កុមាររៀនពីរបៀបស្វែងរកភាពក្លាហានដើម្បីជំនះរាល់ឧបសគ្គ។
មេរៀនទី១: ត្រូវធ្វើការ
សេចក្តីពិតវិសេស៖ខ្ញុំនឹងធ្វើកិច្ចការដែលព្រះបានហៅខ្ញុំឱ្យធ្វើ។
ខគម្ពីរវិសេស៖ព្រះនៃស្ថានសួគ៌នឹងជួយយើងឲ្យទទួលបានជោគជ័យ។ យើងដែលជាអ្នកបំរើរបស់ទ្រង់នឹងចាប់ផ្តើមសង់កំផែងនេះឡើងវិញ។ នេហេមា២:២០
មេរៀទី ២៖ ឈរឡើងសម្រាប់ការប្រឈមឧបសគ្គ
សេចក្តីពិតវិសេស៖ខ្ញុំនឹងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ឧបសគ្គ។
ខគម្ពីរវិសេស៖អ្នកសាងសង់បានបន្តការងាររបស់ពួកគេដោយដៃម្ខាងធ្វើការនិងដៃម្ខាងកាន់អាវុធ” ។ នេហេមា៤: ១៧ខ
មេរៀនទី៣៖ អំណររបស់ព្រះអម្ចាស់
សេចក្តីពិតវិសេស៖ព្រះផ្តល់ឱ្យខ្ញុំមានអំណរនៅពេលខ្ញុំដើរតាមទ្រង់។
ខគម្ពីរវិសេស៖“ អំណររបស់ព្រះអម្ចាស់គឺជាកម្លាំងរបស់អ្នក!” នេហេមា៨: ១០ខ